(ភ្នំពេញ)៖​ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦៖០៨​ នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨ (GS8-F18) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្ដូរបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដោយសារមានរថយន្តបើកបុកបណ្ដាលឲ្យបាក់ចំនួន០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចូលវត្តព្រៃស្ពឺ ភូមិដំណាក់ត្រយឹង ភូមិស្រែជំរៅ ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា​ បានបញ្ជាក់ថា​ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ២០៖០០នាទី។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕