(ភ្នំពេញ)៖ សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រីករាយសណ្តាប់នូវបទចម្រៀងដ៏មានអត្ថន័យ ដែលមានចំណងជើងថា «យកឈ្នះឱ្យបាន» ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ដែលកំពុងតែប្រយុទ្ធប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ខណៈបច្ចុប្បន្ននេះ កម្ពុជាមានអ្នកជំងឺចំនួន៥៣នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។ ចម្រៀងដ៏សែនមានអត្ថន័យនេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ការិយាល័យសិល្បៈសម័យនាយកដ្ឋានផលិតកម្មវិធីវិទ្យុ។

បន្ថែមពីនេះនៅក្នុងបទចម្រៀងនេះក៏បានបញ្ចូលនូវសារអប់រំ ពាក់ព័ន្ធនឹងវិធីការពារ ពីការចម្លងវីរុស COVID-19 ផងដែរ៕

សូមរីករាយសណ្តាប់នូវបទចម្រៀង «យកឈ្នះឱ្យបាន» ទាំងអស់គ្នា៖