(ភ្នំពេញ)៖ ខេត្តព្រះសីហនុជាខេត្តមួយដែលកំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍ខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវត្តមានអគារខ្ពស់ៗ រួមទាំងខុនដូទំនើបៗ ដែលជា គោលដៅវិនិយោគលើគ្រប់ពហុវិស័យ ជាមួយគ្នានោះក្រុមហ៊ុន ប៊ីអេស លែន អេន ហូម (BS Land And Home) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ២០០៥ ដែលបានវិនិយោគលើវិស័យអចលនទ្រព្យមុន និងដំបូងគេបង្អស់នៅខេត្តព្រះសីហនុ។

ក្នុងនោះដែរក្រុមហ៊ុន ប៊ីអេស លែន អេន ហូម ក៏បានបង្កើតគម្រោងជាច្រើនដូចជា សីហនុ ស៊ីធីវីយូ ខុនដូ (Sihanouk Cityview Condo) ដើម្បីផ្តល់ជូនលោកអ្នក នូវទស្សនីយភាពថ្មីនៃថ្ងៃលិច និងទេសភាពក្រុងព្រះសីហនុទាំងមូល រួមទាំងគម្រោង អ៊ីស្ត សីហនុផាក (East Sihanouk Park) និងអ៊ីស្តសីហនុស៊ីធី (East Sihanouk City) ពីក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម (East Land And Home) ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុទាំងមូលផងដែរ។

ជាមួយគ្នានោះផងដែរដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនខាងមុខនេះ គម្រោង សីហនុ ស៊ីធីវីយូ ខុនដូ នឹងផ្តល់ជូន ៣,០២០ដុល្លារជាពិសេស សម្រាប់លោកអ្នកដែលជាវខុនដូ។ គម្រោង សីហនុ ស៊ីធីវីយូ ខុនដូ មានកម្ពស់២៥ជាន់ ហើយគិតមកដល់ពេលនេះសំណង់សម្រេចបានជាង៦០%ហើយ ក្នុងនោះដែរ សំណង់គ្រោងអគារ B នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២០ គ្រោងអគារ A នឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២០ និងគ្រោងអគារ C នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គម្រោង សីហនុ ស៊ីធីវីយូ ខុនដូ ទើបតែបានខួងគ្រឹះអគារ C កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រូវបានសាងសង់យ៉ាងយកចិត្តទុកដាក់ដោយក្រុមវិស្វករ ជំនាញដើម្បីជូននូវសំណង់មានគុណភាព ប្រណិតភាព និងផាសុខភាព ជាមួយខ្យល់អាកាសធម្មជាតិ សមុទ្រល្អបរិសុទ្ធ ក៏ដូចជា លោកអ្នកអាចទទួលបានជម្រើស ងាយៗជាច្រើនក្នុងការបង់ប្រាក់ផងដែរ។

ព័ត៌មានលម្អិតពីគម្រោង៖ ០៩៦ ៩៩៩៩ ០២១ / ០៨១ ៤០៣ ១៦៨ / ០៧១ ៩៩៩៩ ០២១ / ០៧៨ ៣៤២ ១៦៨ ឬអញ្ជើញទៅការិយាល័យលក់របស់ក្រុមហ៊ុនផ្ទាល់ នៅអគារ B2-109, B2-110 អគារអេលីហ្សេ កោះពេជ្រ រាជធានីភ្នំពេញ៕