(ភ្នំពេញ)៖ បើទោះបីថ្ងៃកាន់បិណ្ឌ ហាក់រំខានដោយសារភ្លៀងធ្លាក់ច្រើន នៅទីក្រុង និងនៅតាមបណ្តាខេត្តមួយចំនួន ប្រជាពលរដ្ឋខ្មែរ នៅតែសម្រុកទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងនោះទឹកក្រូចអាយស៍IZE ក៏ជាទេយ្យទានដែលពួកគេបានជ្រើសរើសទិញយកទៅវត្ត និងទទួលទានជួបជុំក្រុមគ្រួសារក្នុងថ្ងៃភ្ជុំបិណ្ឌផងដែរ។

លោក វ៉ា វណ្ណ អតិថិជន ដែលមកទិញទឹកក្រូចអាយស៍ ពីស្តង់ផ្សារច្បារអំពៅ កាលពីថ្ងៃសៅរ៍ទី២១ នេះបានឱ្យដឹងថា «ខ្ញុំមកទិញទឹកក្រូចអាយស៍២កេសដើម្បីទុកយកទៅវត្តខ្លះ និងទុកយកទៅស្រុកថ្ងៃភ្ជុំបិណ្ឌ ខ្ញុំទិញយករសជាតិក្រូចឆ្មា១និងអាយស៍កូឡាមួយ ព្រោះកូនខ្ញុំចូលចិត្តអាយស៍កូឡា»។

កញ្ញា រុន នីតា ដែលមកទិញទឹកក្រូចអាយស៍ នៅផ្សារកាប់គោនៅរសៀលថ្ងៃអាទិត្យកន្លងទៅ បានបញ្ជាក់មូលហេតុ ដែលកញ្ញាជ្រើសរើសជាវទឹកក្រូចអាយស៍កូឡា IZE Cola ថា «ខ្ញុំចូលចិត្តញុំាអាយស៍ ដល់ពេលជិះតាមផ្លូវឃើញស្តង់អាយស៍ ក៏ចូលមកទិញទុក៣កេស ព្រោះមានថែមប្រូម៉ូសិនទៀត អ៊ីចឹងទិញថ្ងៃនេះចំណេញមែនទែន»។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតទឹកក្រូច អាយស៍បានមានប្រសាសន៍ថា «យើងសូមអរគុណដល់ការគាំទ្ររបស់អតិថិជន នៅទូទាំងប្រទេសដែលបានជ្រើសរើស ទិញទឹកក្រូចអាយស៍ យកទៅប្រើប្រាស់ក្នុងថ្ងៃ ជួបជុំមហាគ្រួសារ និងប្រគេនព្រះសង្ឃ យើងនឹងបន្តផ្តល់ជូនអ្វីពិសេសៗដល់ប្រជាពលរដ្ឋខ្មែរ សូមរីករាយថ្ងៃកាន់បិណ្ឌ និង ភ្ជុំបិណ្ឌទាំងអស់គ្នា»