(ភ្នំពេញ)៖ ក្រុមហ៊ុន Rich Avenue ដែលជាតំណាងចែកចាយផ្តាច់មុខ របស់ផលិតផលស្បែកជើងម៉ាក Converse នៅប្រទេសកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំង គិតត្រឹមឆមាសទីពីរ ក្នុងឆ្នាំ២០១៩នេះ ដោយបានង្រីកផលិតផលរបស់ខ្លួន ជាមួយម៉ាកស្បែកជើងថ្មីៗ និងសម្លៀកបំពាក់ម៉ាក Barrel គួរឲ្យទាក់ទាញសម្រាប់អតិថិជនសម័យថ្មី។

ក្រុមហ៊ុន Rich Avenue បានចុះហត្ថលេខាជាមួយអ្នកលក់បន្តធំៗមួយចំនួន កាលពីប៉ុន្មានខែមុន និងត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំចូលម៉ាកស្បែកជើងទាំងនេះ មកកាន់ទីផ្សារកម្ពុជា នៅចុងឆ្នាំ២០១៩ ខាងមុខនេះ។ Geox ផលិតឡើងតាមបច្ចេកវិទ្យា respira ពិសេសពីគេ គឺជាម៉ាកស្បែកជើងដ៏ល្បីរបស់អ៊ីតាលី នឹងចាប់ផ្តើមលក់នៅពាក់កណ្តាលខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ ស្បែកជើងម៉ាកនេះ ត្រូវបានរចនាឡើងតាមគោលគំនិត ដែលគិតគូរជាពិសេសដល់ផាសុកភាពជើង របស់អ្នកពាក់ ព្រោះវាបានបំពាក់ដោយបាតស្បែកជើង ដែលមានរន្ធតូចៗ អនុញ្ញាតឱ្យមានចរន្តខ្យល់ចេញចូលបានស្រួល។

ស្បែកជើងម៉ាកនេះ បានទាក់ទាញអតិថិជនរាប់លាននាក់ ទូទាំងពិភពលោក ព្រោះស្បែកជើងម៉ាក Geox នឹងសម្របយ៉ាងល្អឥតខ្ចោះ ជាមួយនឹងអាកាសធាតុត្រូពិក នៃប្រទេសកម្ពុជា។ ដូច្នេះអ្នកអាចពាក់ស្បែកជើងទៅធ្វើការ ឬស្បែកជើងប៉ាតាដោយមិនបារម្ភ អំពីអាកាសធាតុក្តៅ បញ្ហាក្លិនជើង និងការឈឺជើងឡើយ។ វាគឺជាបទពិសោធន៍នៃការផ្លាស់ប្តូរនៅក្នុងជីវិត។ ក្រុមការងារដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី បានធ្វើការសិក្សាច្រើនលើទំនោរថ្មីៗ នៃការបង្ហាញម៉ូតល្បីៗនិងផាសុកភាព ក្នុងពេលដំណាលគ្នាផងដែរ។

ស្បែកជើងម៉ាក Ecco ត្រូវបានគេល្បីថាជាស្បែកជើងផ្តល់ផាសុកភាពបំផុតក្នុងពិភពលោក ហើយស្បែកជើងម៉ាកនេះ បាននាំចូលមកពីប្រទេសដាណឺម៉ាក មានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ដោយសារបច្ចេកវិទ្យាបាតស្បែកជើង ដែលត្រូវគ្នានឹងប្រអប់ជើងរបស់អ្នក ព្រមទាំងម៉ូតដ៏ស្អាតដែលសម្គាល់លក្ខណៈនៃទ្រនាប់ជើងរបស់អ្នក។ ដោយសារការបង្កើតថ្មីក្នុងផ្នែកស៊ីលីកូន ស្បែកជើងម៉ាក Ecco ត្រូវបានចាក់បញ្ចូលទៅក្នុងស្បែកជើងផ្ទាល់តែម្តង។

លក្ខណៈនេះដែរ បានផ្តល់ភាពបត់បែនច្រើនសម្រាប់បាតស្បែកជើង ដែលត្រូវគ្នានឹងប្រអប់ជើងតែម្តង។ វាបានបង្កើនផាសុកភាពភ្លាមៗ ដែលនេះហើយជាមូលហេតុ ដែលអតិថិជនជាច្រើនក្លាយជាម៉ូយប្រចាំអស់រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ស្បែកជើងម៉ាក Ecco ក៏មានកេរ្តិ៍ឈ្មោះគួរឲ្យចាប់អារម្មណ៍ នៅក្នុងវិស័យស្បែកជើងកីឡាវាយកូនគោលផងដែរ ដែលនោះហើយនឹងក្លាយជាបទដ្ឋានថ្មីផ្នែកស្បែកជើងគុណភាពខ្ពស់ ហើយបេសកកម្មរបស់ក្រុមហ៊ុន Rich Avenue គឺគ្រាន់តែផ្សព្វផ្សាយ និងផ្តល់បទពិសោធន៍ល្អបំផុតដល់អតិថិជនខ្មែរតែប៉ុណ្ណោះ។

ក្រុមហ៊ុន Rich Avenue មិនត្រឹមតែជាតំណាងចែកចាយផ្តាច់មុខ របស់ផលិតផលស្បែកជើងម៉ាក Converse នៅប្រទេសកម្ពុជានោះទេ ថែ ទាំងបាននាំចូលសម្លៀកបំពាក់ហែលទឹកម៉ាក Barrel ដែលជាម៉ាកសម្លៀកបំពាក់ហែលទឹកមកពីកូរ៉េខាងត្បូងទៀតផង។ Barrel គឺជាម៉ាកសម្លៀកបំពាក់ហែលទឹកនៅអាស៊ី ប៉ុន្តែវាមានគុណសម្បត្តិគួរឲ្យចាប់អារម្មណ៍ ដែលត្រូវជាមួយគ្រប់រាងកាយ។ ផលិតផលម៉ាកនេះត្រូវបានផលិតឡើង ពីផលិតផលការពារពន្លឺថ្ងៃ ដែលមានសមត្ថភាពខ្ពស់ គឺប្រភេទក្រណាត់ SPF 50+ ដើម្បីជៀសវាងការប្រែពណ៌ទៅខ្មៅដោយសារពន្លឺថ្ងៃ និងឥទ្ធិពលមិនល្អរបស់ព្រះអាទិត្យផងដែរ។

ក្រុមហ៊ុន Rich Avenue នឹងបន្តអនុវត្តគោលនយោបាយវិនិយោគដ៏ធំរបស់ខ្លួន ក្នុងការនាំយកបទពិសោធន៍ថ្មីសម្រាប់អ្នកដើរទិញទំនិញ មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕