(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុម័ឲ្យក្រុមហ៊ុនថ្មីៗចំនួន៣ បើកដំណើរការរោងចក្រនៅកម្ពុជា ដែលមានទុនវិនិយោគសរុប ១១.៣លានដុល្លារអាមេរិក និងបង្កើតការងារបាន ២,៧៤៨កន្លែងជូនពលរដ្ឋកម្ពុជា។

Facebook ផ្លូវការរបស់ CDC បានផ្សាយនៅថ្ងៃទី១៧ ខែកក្កដានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩កន្លែង។

២៖ NIU GENG DI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៧៨កន្លែង។

៣៖ CHUNLEI GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.២២១កន្លែង៕