(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣២ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ១៩ករណី ឃាត់ខ្លួនជនសង្ស័យ៧២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៥៣៨ករណី ឃាត់មនុស្ស៩,៨០៣នាក់ (ស្រី៧២៧នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ផងដែរ៕