(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៧៩៥គ្រឿង រកឃើញល្មើសច្បាប់១,១៣៥គ្រឿង (ម៉ូតូ៣៩%) អប់រំ៤៥២គ្រឿង និងផាកពិន័យ៦៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន៣,៣១៧គ្រឿង, អប់រំ២២៧គ្រឿង និងផាកពិន័យ៣៦៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩០,១៧២គ្រឿង រកឃើញយានយន្តល្មើស២០,៣៨៧គ្រឿង (ម៉ូតូ៣០%) ក្នុងនោះអប់រំ៦,២០២គ្រឿង និងផាកពិន័យ១៤,១៨៥គ្រឿង៕