(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតម្សៅទឹកដោះគោ ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី គឺក្រុមហ៊ុន Royal Ausnz បាន និងកំពុងមមាញឹមក្នុងការផលិត ម្សៅទឹកដោះគោថ្មីមួយទៀត ដើម្បីជួយដល់សុខភាពមនុស្សចាស់។

ការចាប់ផ្តើមផលិតផលថ្មីនេះ បន្ទាប់ពីទទួលបានជោគជ័យ លើការផលិតម្សៅទឹកដោះគោលំដាប់ Premium Gold សំរាប់ទារក កុមារ និង ស្រ្តីមានផ្ទៃពោះរួចមក។

លោកស្រី ឡៅ ច័ន្ទវលក្ខណ៍ នាយកក្រុមហ៊ុន Royal Platinum Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផលិតផល Royal Ausnz ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា នៅពេលនេះក្រុមហ៊ុន កំពុងមមាញឹកក្នុងការផលិតម្សៅទឹកដោះគោ សំរាប់មនុស្សចាស់មួយប្រភេទបន្ថែមទៀត ដែលមានឈ្មោះថា Royal Ausnz Aged Care Formula ហើយក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ផលិតផលដ៏អស្ចារ្យមួយនេះ នឹងមានវត្តមាននៅលើទីផ្សារ រួមទាំងនៅកម្ពុជាផងដែរ។

លោកស្រីបញ្ជាក់ថា Royal Ausnz Aged Care Formula ជាប្រភេទម្សៅទឹកដោះគោឱសថ (Medication Milk Powder) សំរាប់មនុស្សចាស់ ចាប់ពីវ័យ៤០ឡើង ដែលត្រូវការអារហារូបត្ថម្ភបន្ថែម សំរាប់ថែររក្សារសុខភាពជាពិសេស អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកដែលមានបញ្ហាឆ្អឹង និងសន្លាក់ និងអ្នកដែលមានបញ្ហាប្រព័ន្ធប្រសាទ ក៏ដូចជាខួរក្បាលផងដែរ។

Royal Ausnz Aged Care Formula នេះមានគុណសម្បត្តិពិសេសចំនួន ៥ ដូចខាងក្រោម៖

១៖ សំបូរទៅដោយ Inulin ដែលជួយធ្វើឲ្យមានតុល្យភាពជាតិស្ករក្នុងឈាម។
២៖ សំបូរទៅដោយ កាល់ស្យូម ជាតិដែក និង សង្កសីសំរាប់ជួយឲ្យឆ្អឺងនិងសន្លាក់រឹងមាំ។
៣៖ សំបូរទៅដោយ DHA និង Lecithin ដែលជួយដល់ប្រព័ន្ធប្រសាទ ខួរក្បាល ធើ្វឲ្យមានការចងចាំល្អ បំបាត់អាការះភ្លេចភ្លាំង ឬវង្វេង។
៤៖ មានសារធាតុ FOS ដែលជួយដល់ប្រព័ន្ធរំលាយអាហារដូចជា ក្រពះ ពោះវៀន ថ្លើមជាដើម។
៥៖ មានសារធាតុ Lactofferin ដែលបង្កើនប្រព័ន្ធភាពស៊ាំទប់ទល់នឹងការឆ្លងជំងឺផ្សេៗ។

តាមរយៈគុណសម្បត្តិទាំងនេះឃើញថា ផលិតផលនេះពិតជានឹងទទួលបានការចាប់អារម្មណ៍ពីទីផ្សារ ពីព្រោះយើងសង្កេតឃើញថា មនុស្សវ័យកណ្តាល និង វ័យចាស់ (ចាប់ពីវ័យ៤០ឆ្នាំឡើងទៅ) មានការប្រឈមក៏ដូចជាកំពុងជួបនឹងបញ្ហាសុខភាពដូចជា លើសជាតិស្ករក្នុងឈាម លើសខ្លាញ់ ឬលើសអាស៊ីតដែលអាចបណ្តាលឲ្យមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឈឺសន្លាក់ និងជម្ងឺផ្សេងៗទៀតជាច្រើន។

ម្យ៉ាងទៀតការចំណាយលើសេវាព្យាបាលសុខភាពសព្វថ្ងៃ មានការកើនឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យមនុស្ស ជាច្រើនងាកមកយកចិត្តទុកដាក់លើការការពារ និងថែររក្សារសុខភាពតាមរយៈការជ្រើសរើស ចំណីអាហារដែលមានសុវត្តិភាពខ្ពស់ ការធ្វើលំហាត់ប្រាណ និងការត្រួតពិនិត្យសុខភាពជាប្រចាំវិញ។

គួររំលឹកផងដែរថា ម្សៅទឹកដោះគោ Royal Ausnz ជាផលិតផលសុទ្ធរបស់ប្រទេសអូស្ត្រាលី ដែលជាប្រទេសមានស្តង់ដារចំណីអាហារខ្ពស់ និងមានសុវត្តិភាពបំផុតនៅក្នុងពិភពលោក។ កន្លងមកផលិតផលរបស់ Royal Ausnz តែងតែទទួលបានមេដាយមាស និង ប្រាក់ជារៀងរាល់ឆ្នាំ នៅក្នុងការប្រកួតប្រជែងជ្រើសរើសម្សៅទឹកដោះល្អបំផុត ប្រចាំឆ្នាំនៅប្រទេសអូស្ត្រាលី ហើយផលិតនេះក៏កំពុងចរាចរណ៍នៅ លើទីផ្សារប្រទេសកម្ពុជាផងដែរ៕