(ស្វាយរៀង)៖ ជាការគិតគូដល់សុខទុក្ខរបស់កម្មករ-កម្មការិនី ក៏ដូចជាតម្រូវការវិស័យឯកជនក្នុងខេត្ត ដែលត្រូវការរថយន្តក្រុងប្រកបដោយផាសុខភាពនោះ ក្រុមហ៊ុន KK Star ជាក្រុមហ៊នលក់ រថយន្តក្រុងមួយដ៏ល្បីឈ្មោះ បាននាំចូលរថយន្តក្រុងដ៏ទំនើប ហើយមានតម្លៃសមរម្យមកលក់នៅខេត្តស្វាយរៀង ខណៈខេត្តមួយនេះសម្បូរទៅដោយរោងចក្រ សហគ្រាស និងកម្មករ កម្មការិនីរាប់ម៉ឺននាក់។

សូមបញ្ជាក់ថា នៅលើទឹកដីខេត្តស្វាយរៀង តែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នោះគឺការក្រឡាប់រថយន្តឈ្នួល ឬបុកគ្នា ភាគច្រើនជារថយន្តកូរ៉េ ដែលដឹកក្រុមកម្មករ-កម្មការិនីទៅធ្វើការ បណ្តាលឲ្យមានស្លាប់ និងរបួសជាបន្តបន្ទាប់។ ឆ្លើយតបនឹងគ្រោះថ្នាក់សង្គមមួយនេះ ក្រុមហ៊ុនឯកជនមួយនេះ ក៏បានរៀបចំផែនការនាំចូលរថយន្តមកលក់ចែកចាយនៅក្នុងខេត្ត ដើម្បីដឹកពួកគេទៅធ្វើការកាត់បន្ថយគ្រោះថ្នាក់បែបនេះតទៅទៀត។

លោក តូច តែពេជ្រ តំណាងឲ្យក្រុមហ៊ុនខាងលើ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newsថា ដោយមើលឃើញសក្កានុពលសេដ្ឋកិច្ច ក្នុងខេត្តស្វាយរៀង មានការរីកចម្រើន មានរោងចក្រសហគ្រាសជាច្រើន និងកម្មករ-កម្មការិនីរាប់ម៉ឺននាក់ កំពុងបម្រើការងារហើយត្រូវការរថយន្តជិះទៅធ្វើការជារៀងរាល់ថ្ងៃ ទើបក្រុមហ៊ុនរបស់លោក បាននាំចូលរថយន្ត ក្រុងមកលក់ចែកចាយនៅក្នុងខេត្តតែម្តង។

លោកបន្តថា «សព្វថ្ងៃរថយន្តដឹកកម្មករក្នុងខេត្តស្វាយរៀង មិនទាន់ធានាបានសុខសុវត្ថិភាពនោះទេ ដោយរថយន្តទាំងនោះពុំមានដំបូល គ្មានកៅអីអង្គុយ ហើយឈរប្រជ្រៀតគ្នាត្រូវខ្យល់ ត្រូវថ្ងៃ មើលទៅពិបាកភ្នែកណាស់ អ្នកខ្លះដួលសន្លប់ក៏មានដែរ»

ជុំវិញផលលំបាកនេះហើយ ទើបក្រុមហ៊ុនលោកនាំចូលរថយន្តក្រុង Bus ស៊េរទំនើប ហើយមានតម្លៃសមរម្យដើម្បីសម្រួលដល់ការលំបាករបស់កម្មករ។ លោក តូច តែពេជ្រ ក៏បានជំរុញដល់បណ្តា ធនាគារ ទាំងអស់ក្នុងខេត្ត សូមជួយសហការជាមួយបងប្អូន ដែលប្រកបរបរដឹកកម្មករ មានបំណងចង់ទិញរថយន្តរបស់លោក ហើយគ្មានប្រាក់គ្រប់ចំនួន គឺអាចបង់រំលោះបាន។ មិនត្រឹមតែខេត្តស្វាយរៀងមួយនោះទេ អ្នកនៅខេត្តផ្សេងៗទៀត ក៏អាចទិញរថយន្តក្រុងនេះបានដែរ គឺលក់ទូទាំងប្រទេសតែម្តង។

លោក តូច តែពេជ្រ បានបញ្ជាក់ថា បើអស់លោកលោកស្រីជាអ្នកប្រកបរបររកស៊ី ដឹកកម្មករ-កម្មការិនី និងរោងចក្រ សហគ្រាសមានបំណងចង់ទិញរថយន្តក្រុង អាចមកទិញដោយផ្ទាល់បាន នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ក្នុងរោងម៉ាស៊ីនតូចតែពេជ្រ ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ 090 858 545 និង 011 263 030៕