(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៧៤៧គ្រឿង រកឃើញល្មើសច្បាប់៥២៥គ្រឿង (ម៉ូតូ៨៤%) អប់រំ១៨៤គ្រឿង និងផាកពិន័យ៣៤១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៧ ខែមករានេះ ត្រួតពិនិត្យបានចំនួន២,៥០៣គ្រឿង, អប់រំ១៣៨គ្រឿង និងផាកពិន័យ២៥៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមករា​ នេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន១០៩,៧១៩គ្រឿង រកឃើញយានយន្តល្មើស១៨,១៩១គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ ៥,៧៩៧គ្រឿង និងផាកពិន័យ១២,៣៩៤គ្រឿង៕