(ភ្នំពេញ)៖ ខណៈពេលនេះម៉ោងប្រមាណជាង១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ខណៈពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍​ដើម្បីបាញ់ពន្លត់។

យ៉ាងណាមិញសម្រាប់មូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់សង្គមមួយនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់!