(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញបញ្ជីផ្គូទូកសម្រាប់ថ្ងៃទីពីរ នៃឱកាសព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ។ យោងតាមបញ្ជីផ្គូទូក​ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា មានទូកចំនួន២៩៥ ស្មើនឹង១៤៨គូសម្រាប់ប្រកួត។

ជាមួយគ្នានេះលោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក បានឱ្យដឹងដែរថា ទូកចំនួន២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។

លោកបានឲ្យដឹងបន្តថា ការប្រណាំងទូកថ្ងៃនេះ គូប្រកួតចំនួន១៤៨គូតម្រូវឲ្យប្រកួតទាំងអស់តែម្តង ដោយ១ថ្ងៃ ត្រូវអុំប្រណាំង២ជើង៕