(ភ្នំពេញ)៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងដោយលើកជាគំនិតថាចំពោះកីទ្បាប្រណំាងទូក ដែលជាល្បែងកីទ្បាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង ដូចយើងទំាងអស់គ្នាបានឃើញនិងសាទរយ៉ាងសប្បាយរីករាយនេះ គឺគួរតែចងក្រងឯកសារដាក់ទៅក្នុងអង្គការយូណេស្កូ ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិ ខណៈបេតិកភណ្ឌអរូបីមួយចំនួនរបស់ខ្មែរយើង ដូចជារបំាព្រះរាជទ្រព្យ ល្ខោនខោល ល្ខោនស្បែកធំ ចាប៉ីដងវែងត្រូវបានគេទទួលស្គាល់ហើយកីទ្បាល្បុក្កតោកំពុងរងចំាការសម្រេចនោះ។

លោក រត្ន័ សណ្ដាប់ បានចាប់អារម្មណ៍និងបញ្ជាក់យ៉ាងដូច្នេះថាបើនិយាយពីកីទ្បាប្រណំាងទូក ដូចយើងឃើញនេះ គឺជាប្រភេទកីទ្បាបុរាណដ៏ចំណាស់ និងមានប្រជាប្រិយភាពបំផុតសម្រាប់ខ្មែរយើង ព្រោះជាមរតកវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរយើង ដែលមានប្រវត្ដិតំាងពីសម័យបុរាណមកម៉្លេះ។ ពិសេសបង្ហាញពីកម្លំាងទ័ពដ៏ខ្លំាងក្លានាសម័យមហានគរដ៏រុងរឿងនៃយើង។ បានសេចក្ដីថា «ចំពោះអ្វីដែលយើងឃើញក្នុងការប្រណំាងទូក-ង-(ទូកអុំ) នំាមុខ និងទូកមួង(ទូកចេវ)ពីក្រោយនេះ គឺមិនខុសពីការចេញច្បំាងជារបៀបក្បួនយុទ្ធសាស្រ្ដយោធាកងទ័ពជើងទឹកខ្មែរនាសម័យមហានគរ» នោះទេ។

បើដូចនេះចំពោះខ្មែរយើងនាសម័យមហានគរដ៏រុងរឿងបំផុតនោះ មធ្យោបាយការពារជាតិសំខាន់និងមានកម្លំាងដ៏ខ្លំាងក្លាបំផុតនោះគឺ«ទូក»នេះហើយ។ បើធៀបបច្ចុប្បន្ន ទូកខ្មែរជំនាន់នោះស្មើ នឹងនាវាចម្បំាងសម័យទំនើបបច្ចុប្បន្ននេះឯង។ ពីព្រោះថាប្រទេសណាក៏ដោយមិនថាសម័យបុរាណ ឬបច្ចុប្បន្ននេះទេ បើកម្លំាងទ័ពជើងទឹកខ្លំាងក្លាហើយគឺប្រទេសនោះនឹងក្លាយជាចក្រភពហើយ ។ដោយហេតុថាប្រទេសណាក៏មានព្រំដែនជាប់នឹងផ្លូវទឹកដែរ។

ជុំវិញផលប្រយោជន៍ បើសិនកីទ្បាប្រណំាងទូកខ្មែរ ត្រូវបានដាក់ចូលក្នុងបេតិកភណ្ឌមនុស្សជាតិនោះ លោក រត្ន័ សណ្ដាប់ យល់ថា៖

ទីមួយ៖ បង្ហាញឲ្យពិភពលោកស្គាល់ថាកីទ្បាប្រណំាងទូកខ្មែរ ជាកីទ្បាប្រពៃណីបុរាណរបស់ខ្មែរយើងដែលមានតំាងពីបុរាណកាលមកម៉្លេះ។ ពិសេសរំឭកដល់ប្រវត្ដិកងទ័ពជើងទឹកខ្មែរយើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូចយើងឃើញតាមប្រាង្គប្រាសាទបាយ័ន្ដ និងបន្ទាយឆ្មាជាភស្ដុតាង។

ទីពីរ៖ បង្ហាញឲ្យពិភពលោកឃើញពីប្រពៃណីធ្វើទូកដ៏ល្អផូរផង់របស់ខ្មែរយើង ដែល មានតំាងពីសម័យបុរាណ រហូតដល់សព្វថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះទូក-ង-ខ្មែរយើង ត្រូវបានកុលបុត្រខ្មែរយើងជំនាន់នេះបានបំបែកឯតទគ្គកម្មពិភពលោក ជាទូកដែលវែងជាងគេ។

ទីបី៖ នំាមកនូវវិស័យទេសចរណ៍ជាតិ និងអន្ដរជាតិ ពីព្រោះកីទ្បាប្រណំាងទូកនេះជាប្រភេទកីទ្បាដែលមានប្រជាប្រិយភាពនិងមានអ្នកចូលរួមប្រកួតច្រើនបំផុត។

បើដូច្នេះបើនិយាយអំពីប្រពៃណីធ្វើទូកប្រណំាងខ្មែរយើងនេះទៀតសោត គឺមានក្បួនខ្នាត តំាងពីកាប់ឈើ កំពុងធ្វើ រហូតក្លាយជាទូក ដោយមានបារមីនិងការដាក់ឈ្មោះទូក គឺមានអត្ថន័យបញ្ជាក់អំពីអត្ដសញ្ញាណខ្មែរយ៉ាងពិតប្រាកដ៕