(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ កូរ៉េខាងជើង​​​ ​ប្រកាសផ្អាកការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និង​មីស៊ីលផ្លោង ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ចិន និងសហភាព​អឺរ៉ឺប បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ប្រសើរនេះ។

២៖ ​​​​មន្ត្រី IMF ព្រមានថា សង្គ្រាមពាណិជ្ជកម្មដ៏តានតឹង នឹងបង្កបញ្ហា​ដល់សេដ្ឋកិច្ច​បណ្តា​​ប្រទេស​នៅអាស៊ី។

៣៖ អង្គការសហប្រជាជាតិ បារព្ធគម្រប់ខួបលើកទី០៩នៃ «ទិវាភាសាចិន» នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

៤៖ អាមេរិក៖ ក្រុមសិស្សសាលា​នៅ​តំបន់ Bay Area រដ្ឋ​កាលីហ្វរញ៉ា ប្រមូលផ្តុំគ្នាតវ៉ា​ប្រឆាំង ចំពោះអំពើ​ហិង្សា​ដោយ​អាវុធ ដែលជាបញ្ហា​ក្តៅគគុក​ទូទាំង​អាមេរិក។

៥៖ អាជ្ញាធរឥណ្ឌា ដាក់បន្តោងសេរ៉ូម​ឲ្យដើមពោធិអាយុកាល ៧០០ឆ្នាំ ដែលជាដើមពោធិ​ធំបំផុត​ទីពីរ​លើលោក។

៦៖ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បន្តផ្តាច់ជីវិត​មនុស្ស​​០៤នាក់ និង​របួសជាង​៤៥០នាក់​បន្ថែម ខណៈអន្តរជាតិហាក់​គ្មានវិធី ដោះ​ស្រាយ​ទាល់​តែ​​សោះ។

៧៖ ដោយសារ MacBook Pro មានបញ្ហាប៉ោងថ្ម ក្រុមហ៊ុន Apple សន្យាប្តូរថ្មីដោយ​ឥតគិតថ្លៃ ជូនអតិថិជន​ទូទាំង​ពិភពលោក។