(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ នាយករដ្ឋមន្ត្រីអង់គ្លេស «នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ហើយផ្សាយផ្ទាល់តាមទូរទស្សន៍» ប៉ុន្តែលោកនឹងមិនចាក់មុនគេឡើយ

២៖ មហាសេដ្ឋីហុងកុងលោក Jimmy Lai ត្រូវបញ្ជូនទៅមន្ទីរឃុំឃាំង ក្រោមការចោទប្រកាន់ពីបទឆបោក

៣៖ កូរ៉េខាងត្បូងត្រៀមប្រកាស កិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនអង់គ្លេស AstraZeneca

៤៖ ទីបំផុត NASA ទម្លាយការពិតនៃ វត្ថុអាថ៌កំបាំងគោចរកាត់ផែនដី ដែលត្រូវបានគេច្រឡំថា អាចម៍ផ្កាយ

៥៖ សហភាពអឺរ៉ុបរិះគន់អង់គ្លេស ដែលបានអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech «លឿនពេក»

៦៖ របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនជិតដល់ ៦៥លាននាក់, ស្លាប់ជាង ១.៥លាននាក់, ជាសះស្បើយជាង ៤៥លាននាក់, ១៩៧ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»