(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាអាមេរិកបាញ់តេស្តមីស៊ីលផ្លោង ដែលពីមុនធ្លាប់ត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា INF។

 

២៖ ឆ្នេរសមុទ្រភាគខាងជើងរដ្ឋកាលីហ្វរញ៉ា កំពុងគ្របដណ្តប់ដោយពពួកសត្វម្យ៉ាងហៅថា «ត្រីលិង្គ»។

 

៣៖ គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្រ្តីអង់គ្លេស ទទួលជ័យជម្នះយ៉ាងលើសលប់ក្នុងការបោះឆ្នោតសកល។

 

៤៖ ឆេះរថយន្តដឹកអ្នកដំណើរនៅប៉ាគីស្ថានបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់។

 

៥៖ វីធីសាស្រ្តម៉ាស្សាបុរាណថៃហៅថា «Nuad Thai» ត្រូវចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

 

៦៖ នៅនូវែលសេឡង់សាកសព៦នាក់ត្រូវបានដឹកចេញពីតំបន់ភ្នំភ្លើង ខណៈចំនួនមនុស្សស្លាប់សរុបគឺ១៦នាក់។

 

៧៖ ទិដ្ឋភាពផ្សារ Christmas នៅទីក្រុង Budapest ប្រទេសហុងគ្រី។