(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ការបាញ់ប្រហារនៅមូលដ្ឋានទ័ពអាមេរិក Pearl Harbor លើកោះហាវ៉ៃ ផ្តាច់ជីវិតមនុស្ស៣នាក់និងរបួសម្នាក់។

២៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅសេអ៊ូល។

៣៖ រយៈពេលជិត១ឆ្នាំ យានរុករកចិនចល័តបានចម្ងាយជិត៣៥០ម៉ែត្រ នៅផ្ទៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ។

៤៖ ជប៉ុនជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតលើលោក ដោយសារគ្រោះធម្មជាតិកាលពីឆ្នាំ២០១៨។

៥៖ ទីភ្នាក់ងារអវកាស NASA ចងក្រងទិន្នន័យដំបូងពីយាន Solar Parker ដែលកំពុងហោះឆ្វែលព្រះអាទិត្យកាន់តែកៀកទៅ។

៦៖ ដើមឈើគ្រីស្មាស់សម្រាប់បុណ្យណូអែល ត្រូវបានបំភ្លឺឡើងនៅមុខវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។

៧៖ ទិដ្ឋភាពព្រិលធ្លាក់នៅឧទ្យានជាតិ Plitvice Lakes នៃប្រទេសក្រូអាត។