(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ នាវាចម្បាំងសិង្ហបុរី RSS Stalwart មកដល់ក្រុង Qingdao ភាគខាងកើតចិន ដើម្បីត្រៀមចូលរួមពិធីគម្រប់ខួប៧០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពជើងទឹកចិន។

 

២៖ អាជ្ញាធរអេហ្ស៊ីបប្រកាសពីការរកឃើញផ្នូរបុរាណអាយុ៣,៥០០ឆ្នាំ នៅទីក្រុង Luxor ភាគខាងត្បូងប្រទេស។

 

៣៖ ក្រុមហ៊ុន Apple ប្រកាសពីការពង្រីកទីតាំងនៅសហរដ្ឋអាមេរិកសម្រាប់ឲ្យអតិថិជនផ្ញើ iPhone ចាស់ៗមកកម្ទេចចោល ដើម្បីកែច្នៃឡើង។

 

៤៖ ចិនបើកសម្ពោធមូលដ្ឋានភពអង្គារសិប្បនិម្មិត នៅលើតំបន់វាលខ្សាច់ភាគឦសានប្រទេស ដែលមានបរិស្ថានស្រដៀងនៅលើ ភពក្រហមនោះ។

 

៥៖ ភ្នំភ្លើងជប៉ុន Aso ផ្ទុះឡើងម្តងទៀតក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរណែនាំឲ្យប្រជាជនស្ថិតនៅឆ្ងាយពីតំបន់ភ្នំភ្លើងនេះ។

 

៦៖ អេហ្ស៊ីបដាក់តាំងរូបសំណាកដ៏ធំនៃស្តេច Rames II នៅឯប្រាសាទ Luxor ឡើងវិញ ក្រោយត្រូវបានយកទៅជួសជុលកែលម្អ។

 

៧៖ បារាំងសម្តែងការគោរពចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ សម្រាប់ការជួយសង្រ្គោះព្រះវិហារបុរាណ Notre-Dame នៅប៉ារីស ដែលត្រូវភ្លើងឆេះកាលពីដើមសប្តាហ៍នេះ៕