(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ប៉ូលិសឥណ្ឌូណេស៊ីចូលរួមការហាត់សមនៅទីក្រុងហ្សាការតា ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសាកល។

២៖ ផ្ទុះករណីបាញ់ប្រហារនៅព្រះអ៊ីស្លាម០២កន្លែង ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ផ្តាច់ជីវិតមនុស្សយ៉ាងតិច៤៩នាក់ និង​បង្កឲ្យរបួសធ្ងន់-ស្រាលជាច្រើននាក់ទៀត។

៣៖ ទីបំផុត​ក្រុមហ៊ុន​ Boeing ព្រមផ្អាក​​ការបញ្ជូន​យន្តហោះ​ប្រភេទ 737 MAX ទៅឲ្យ​អតិថិជន ប៉ុន្តែ​ការផលិត​នៅ​តែបន្ត។

៤៖ អ៊ីស្រាអែល​​ប្រើក្បួន​យន្តហោះ​ចម្បាំង វាយប្រហារលើ​តំបន់​​​ហ្គាហ្សា ដើម្បីសងសឹក​នឹងការ​បាញ់រ៉ុក្កែតពីរគ្រាប់លើទីក្រុង​តែលអាវីវ។

៥៖ ភ្នាក់ងារពន្លត់អគ្គីភ័យចិន០៦នាក់លះបង់ជីវិត ពេលព្យាយាមពន្លត់អគ្គីភ័យដ៏សន្ធោសន្ធៅមួយ នៅភាគខាងជើងប្រទេសចិន។

៦៖ នាយករដ្ឋមន្រ្តីក្រិចជួបពិភាក្សាគ្នាជាមួយ​ប្រធានាធិបតីបូឡាវី នៅទីក្រុងអាតែន។

៧៖ ផ្ទុះករណីឆ្លងវីរុសនៅលើនាវាចម្បាំងអាមេរិកមួយគ្រឿង ជាហេតុបង្ខំឲ្យនាវានេះស្ថិតនៅលើផ្ទៃសមុទ្ររយៈពេលជាង០២ខែ។