(បរទេស)៖ តាមរយៈខ្សែវីដេអូនៅក្នុបណ្ដាញសង្គម ដែលមានអ្នកចូលរួមទស្សនារហូតដល់ ២លាននាក់ យើងអាចមើលឃើញរូបលោក Alberto Gestoso Arc ធ្វើការលេងឧបករណ៍តន្រ្តីព្យាពូពីយ៉លំនៅដ្ឋានរបស់លោក ដែលស្ថិតនៅកណ្តាលទីក្រុងបាសេឡូណា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ពេលថ្មីៗនេះ។

លោកតែងតែធ្វើការលេងឧបករណ៍តន្រ្តី គឺជាកិច្ចផ្ដល់ការលើកទឹកចិត្តជូនដល់អ្នកជិតខាងនៅក្នុងតំបន់នោះទាំងអស់ ក្នុងគ្រាដែលក្រុមគ្រួសារគ្រប់រូបត្រូវអនុវត្តការប្រកាសអាសន្នរបស់ប្រទេសអេស្ប៉ាញ ដោយពុំមាននរណាអាចចេញពីលំនៅដ្ឋានខ្លួនបានឡើយ៕