(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលថ្មីៗនេះការប្រកួតវាយកូនបាល់ (Tennis) នៃព្រឹត្តិការណ៍ Wimbledon Championship 2020 កម្រិតពិភពលោក បាននឹងកំពុងតែត្រូវបានគណៈកម្មការធ្វើការពិភាក្សាជាបន្ទាន់ជាច្រើន ថាតើត្រូវលុបចោល ឬត្រូវបន្តធ្វើក្នុងឆ្នាំនេះ ដែលគ្រោងចាប់ផ្តើមនៅខែមីថុនា ដល់ខែកក្កដាខាងមុខ។

ម្ចាស់ព្រឹត្តិការណ៍អង់គ្លេសបានលើកឡើងថា សម្រាប់ការសម្រេចចិត្តចុងក្រោយនេះមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែបញ្ហាក្នុងការលុបចោលកម្មវិធីប្រកួតជើងឯក Championship កម្រិតពិភពលោកជាលើកទី២ នេះ អាចជៀសមិនផុតនោះទេ ដោយធ្លាប់លុបចោលម្តងកាលពីសង្រ្គាមលោកលើកទី១ គ្រាដែលកម្មវិធី French Open ក៏ត្រូវបានពន្យារពេលរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០ នេះដែរ ស្របតាមកីឡាករ-កីឡាការិនីស្ទើរតែទាំងអស់ស្នើឲ្យមានការលើកពេល ដោយសារវីរុសឆ្លង COVID-19។

ព្រឹត្តិការណ៍ Wimbledon Championship រដូវកាលមុន ពានរង្វាន់កម្រិតពិភពលោកនេះផ្នែកបរុសបានធ្លាក់ទៅលើជើងខ្លាំង Novak Djokovic និងផ្នែកនារីបានទៅលើ Simona Halep ខណៈម្ចាស់ជើងឯក Jamie Murray កម្រិត Grand Slam របស់ចក្រពភអង់គ្លេសបានលើកឡើងថា «រូបលោកបានកំពុងតែរង់ចាំការប្រកួត ដែលអាចនឹងធ្វើឡើងតាមកាលវិភាគរបស់កម្មវិធីដ៏ធំនេះ»