(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navtra ដែលមានលោក ឡេង ណាវ៉ាត្រា ជាអគ្គនាយក និងចាងហ្វាងផងនោះ បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «ឡានសារ៉ែន» ដើម្បីជាកាដូដល់អ្នកគាំទ្រ នៅដើមឆ្នាំ២០២០នេះ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navtra និងជាអ្នកនិពន្ធដ៏ល្បីឈ្មោះ បានថ្លែងប្រាប់ថា ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២០នេះ ផលិតកម្ម បានសម្រិតសម្រាំង បញ្ចេញបទថ្មី ដែលជាការបកស្រាយ ដោយតារាចម្រៀងកំពុងពេញនិយម គឺកញ្ញា តន់ ច័ន្ទសីម៉ា និងជាការនិពន្ធទំនុកច្រៀង​ដោយលោក ឡេង ណាវ៉ាត្រា និង​និពន្ធបទភ្លេងដោយ Tempo Tris។ ​

លោកបន្តថា សម្រាប់អត្ថន័យក្នុងបទចម្រៀង គឺចង់ផ្ដោតសំខាន់ទៅលើបុរសៗ ដែលចូលចិត្តញ៉ែស្រីហ្វ្រីៗ ដោយគិតថាមនុស្សស្រីជាមនុស្សងាយនឹងទទួលយក ស្នេហា​សម័យថ្មី ដោយគ្រាន់តែប្រើប្រាស់សម្ភារនិយម និងលុយជាធ្នាក់។

ចង់ដឹងថា បទចម្រៀង «ឡានសារ៉ែន» បានបង្កប់អត្ថន័យអ្វីបន្ថែម និងពីរោះកម្រិតណានោះ សូមសណ្ដាប់ទាំងអស់គ្នា៖